My name is Khiev Meak, 40 years old and I live in Trapeang Thlong village, Trapeang Thlong commune, Ponhea Krek district, Thbong Khmum province.
I am married to Sim Eav, a student at KampongSom Bible School.
Currently has 3 children, 2 girls, and 1 boy.
I knew Jesus Christ in 2004 because I attended Bible school, but have not yet accepted God as my savior because just want to study and get an education. I studied for three years in Bible school, but by reading and memorizing for a long time and also memorized verses and other professional subjects through Bible study, so in 2004, I was converted to Jesus Christ.
At that time, I was very lacking in education because my family was poor and my father was sick. And also at the same time, I became very sick and had no money for medical treatment due to the poor living conditions and then I tried to pray to Jesus, because classmates and teachers preached about Jesus' death and resurrection to save people from sin and take them to heaven. I started praying when a miracle happened in my life. I was cured of this terrible disease (typhoid, blood clots, flu) others have been sick for years and have not recovered. I thank God that He healed me in such a short time. In 2009, my wife and I went to a village near the Vietnamese border to preach the gospel, and then taught the young men and women, they became believers in Jesus Christ, and later built a church for worship. In Trapeang Thleung village and we also preached the gospel in prison through CEAI. We have a Vision that in the future we want to see every Village have Church, according to Matthew 28: 19-10 “ Therefore go and make disciple of all nations, baptizing them in the name of father and of the son and of the Holy Spirit., and teaching them to obey everything I have commanded you. I am with always, to the very end of the age.”
God bless you!
ខ្ញុំបាទឈ្មោះ ខៀវ មាឃ អាយុ 40 ឆ្នាំរស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ខ្ញុំបាទបានរៀបអាពាហ៍ពិពាហ៍ជាមួយ ស៊ឹម អ៊ាវ ជាសិស្សសាលាព្រះគម្ពីរកំពង់សោម។ បច្ចុប្បន្នមានកូន 3 នាក់ ស្រី 2 ប្រុស 1។ ខ្ញុំបាទទទួលជឿព្រះយេស៊ូវគ្រីស្ទនៅឆ្នាំ 2004 ដោយព្រោះរូបខ្ញុំបានទៅចូលរួមសិស្សាក្នុងសាលាគម្ពីរ ខ្ញុំបានរៀនសូត្រអស់រយះពេល3ឆ្នាំនៅក្នុងសាលាគម្ពីរ តែមិនបានទទួលជឿព្រះនៅទ្បើយទេ ដោយព្រោះគ្រាន់តែចង់បានការសិស្សានឹងទទួលបានការអប់រំល្អៗតែប៉ុណ្ណោះ។
តែតាមរយៈការអានទន្ទេញរៀនសូតអស់រយៈពេលជាយូរ ក៏បានចង់ចាំខគម្ពីរ និងវិជា្ជជីវៈផ្សេងទៀតតាមរយៈការសិក្សាព្រះគម្ពីរប៊ិប។ ខណៈពេលនោះរូបខ្ញុំបាទមានការខ្វះខាតយ៉ាងខ្លាំងនៅក្នុងការសិក្សាពីព្រោះគ្រួសារមានជីវៈភាពក្រលំបាកឪពុកក៏ឈឺជរា ស្របពេលជាមួយគ្នានោះរូបខ្ញុំធ្លាក់ខ្លួនឈឺជាខ្លាំងលុយសំរាប់ព្យាបាលក៏គ្មានដោយព្រោះជីវៈភាពខ្វះខាតខ្លាំង។ ហើយពេលនោះខ្ញុំក៏បានសាកល្បងធើ្វការអធិស្ឋានទៅព្រះយេស៊ូវ ពីព្រោះមិត្តរួមថ្នាក់និងលោកគ្រូអ្នកគ្រួបានផ្សាយដំណឹងអំពីសេចក្តីស្លាប់និងការរស់ឡើងវិញរបស់ព្រះយេស៊ូវដើម្បីជួយសង្រ្គោះមនុស្សអោយមានសេរីភាពពីអំពើបាបហើយនាំទៅឯឋានសួរគ៌។ ខ្ញុំចាប់ផ្តើមអធិស្ឋាន ពេលនោះការអស្ចារ្យកើតឡើងមកក្នុងជីវិតរបស់ខ្ញុំ គឺខ្ញុំបានជាពីជំងឺដ៏កាចសាហាវនេះ (គ្រុនពោះវៀន ឈាមខាប់ និង ផ្តាសាយធំ) អ្នកផ្សេងមានជំងឺអស់ជាច្រើនឆ្នាំហើយមិនបានជា។ ខ្ញុំបាទអរព្រះគុណព្រះដែលទ្រង់បានប្រោសអោយរូបខ្ញុំបានជាក្នុងរយៈពេលដ៏ខ្លី គឺមួយសប្តាហ៍បានជាសះស្បើយមួយរយភាគរយអស់លុយតិចបំផុតក្នុងការព្យាបាលនោះ។ ក្នុងឆ្នាំ2009 រូបខ្ញុំបាទ ព្រមទាំងភរិយាបានចុះទៅភូមិមួយនៅជាយដែនវៀតណាមដើម្បីធ្វើពន្ធ័កិច្ចដំណឹងល្អពេលនោះក៏បានបង្រៀនទៅដល់យុវជន យុវតី ពួកគេក៏បានទទួលជឿព្រះយេស៊ូវគ្រីស្ទ ក្រោយមកក៏បានសាងសង់ព្រះវិហារសំរាប់ថ្វាយបង្គំនៅក្នុងភូមិត្រពាំងផ្លុង។ ហើយក៏បានចុះទៅផ្សាយដំណឹងល្អនៅក្នុងពន្ធនាគារទៀតផងដែរតាមរយៈអង្ការ CEAI។
និមិត្តទៅពេលអនាគតខាងមុខ ខ្ញុំចង់ឃើញភូមិ១ក្រុមជំនុំ១ យោងតាម ម៉ាថាយ 28:19-20 ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៏ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន។:៚ Amen
'Mission > Local Church' 카테고리의 다른 글
Thmorbang church (0) | 2021.09.03 |
---|---|
VealThom BP church. (0) | 2021.08.24 |
Kachan Praising Church (0) | 2021.08.05 |
Prey Cherng church in Takeo. (0) | 2021.08.01 |
SraeAmbal Church (0) | 2021.08.01 |