I.កាលកុម៉ារភាព៖
ជំរាបសួរ! នាងខ្ញុំឈ្មោះ សុខ ស្រីពៅ ភេទស្រី កើតនៅថ្ងៃទី ១៣ មេសា ឆ្នាំ១៩៩៦ ទីកន្លែងកើតនៅ ខេត្តកំពត នៅជាប់ព្រំប្រទល់វៀតណាម។ ខ្ញុំមានបងប្អូនចំនួន៦នាក់ ចំណែកខ្ញុំជាកូនទី៥ ឳពុក ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហើយម្តាយជាកសិក ដោយតំបន់ដែលខ្ញុំបានរស់នៅ គឺការធ្វើស្រែពុំសូវបានផលប៉ុន្មាននោះទេ ប្រជាជនមានភាពក្រីក្រ ពុំជៀនលឿន ហើយអ្វីដែលសំខាន់គឺមិនមានសាលារៀនច្រើននោះទេ ។
នៅឆ្នាំ២០០៧ នាងខ្ញុំបានសម្រេចចិត្តមករស់នៅជាមួយបងស្រីរបស់នាងខ្ញុំនៅតំបន់អូត្រេះ(ស្ពានឆេះ)ដែលនៅក្រុងព្រះសីហនុ គោលបំណងរបស់នាងខ្ញុំគឺ មើលថែក្មួយស្រីនឹង ទៅរៀនតែប៉ុណ្ណោះ។ ប៉ុន្មានខែក្រោយមកតំបន់នោះ មានប៉ូលិសទានហានយ៉ាងច្រើន បានមកដុតផ្ទះរបស់ពួកយើង ហើយបានចាប់ប្រុសៗដាក់គុកទៀត ផ្ទះរបស់យើងបានឆេះអស់ គ្មានសល់អ្វីទេ ពួកយើងទាំងអស់គ្នាមិនមានផ្ទះ ពុំមានសំលៀកបំពាក់ អាហារ តែអ្វីដែលពួកយើងនៅសល់គឺការយំតែប៉ុណ្ណោះ។ ដោយព្រះគុណនៃព្រះ ក៏មានសាលាព្រះគម្ពីរកំពុងសោមអូប្រាំ(KCS) លោកគ្រូ ម៉ូសេហាន នឹងអ្នកស្រីហាន(អ្នកគ្រូគ្រេសគីមអ៊ីនស៊ីល)រួមទាំងសិស្សសាលាព្រះគម្ពីរ បាននាំយករបស់របរជាច្រើន ដូចជាតង់ សម្លៀកបំពាក់ ម្ហូបអាហារ ផ្សេងៗទៀត មកផ្គត់ផ្គងដល់អ្នកភូមិយើង(១០១៧គ្រួសារ)។ហើយប្រជាជនទាំងអស់ បាននាំគ្នាធ្វើផ្ទះតាមផ្លូវ ដើម្បីរស់នៅ។ ចំណែកឯក្មេងៗ គាត់បានយកឡានមកទទួលទៅសាលារៀននៅអូប្រាំ(KCS)ជារៀងរាល់ថ្ងៃ ចាប់ពីច័ន្ទដល់សុក្រ ដោយផ្គត់ផ្គង់អាហារថ្ងៃត្រង់មួយពេលនិងមានផ្លែឈើថែមទៀផង។លោកគ្រូ នឹងអ្នកគ្រូគាត់បានជ្រើសរើសក្មេងដែលស្ម័គ្រចិត្តទៅរៀននៅភ្នំពេញ កាលនោះមានចំនួន១០នាក់ ចំណែកខ្ញុំមិនបានស្ម័គ្រចិត្តមកទេនៅពេលនោះ ដោយសារខ្ញុំនៅក្មេងហើយខ្លាចនឹកផ្ទះ។ខ្ញុំគ្រាន់តែមករៀន ហើយថ្ងៃអាទិត្យ គ្រាន់តែមកព្រះវិហារតាមទំលាប់មូលហេតុចង់បាននំញ៉ាំតែប៉ុណ្ណោះ ដូច្នេះខ្ញុំបានទទួលជឿព្រះនោះទេ ហើយក៏មិនបានយល់ច្រើន នូវអ្វីដែរលោកគ្រូបានបង្រៀននោះ តើនរណាជាព្រះ? ហើយក្រៅពីទៅរៀន រៀងរាល់ព្រឹកម៉ោងប្រាំខ្ញុំ និងក្មេងៗនៅក្នុងភូមិបាននាំគ្នាដើររើសអេតចាយតាមមាត់សមុទ្រដើម្បីចង់រកចំណូលខ្លះៗ ហើយថ្ងៃសម្រាក់ពីររៀនផងដែរ ខ្ញុំតែងតែជួយម្តាយរបស់ខ្ញុំលក់នំ(នំដែលគាត់ធ្វើ)អោយភ្ញៀវទេសចរណ៌តាមមាត់សមុទ្រ ។
II. ការជ្រើសរើសដែលមកពីព្រះ
ក្នុងឆ្នាំ ២០០៧ នោះផងដែរ នាងខ្ញុំមានឈ្មោះចូលរួម កម្មវិធីបោះជំរុំ ហើយក៏លើកទី១ដែរសម្រាប់ខ្ញុំ ដែលចូលកម្មវិធីធំយ៉ាងនេះ ដោយគ្មានក្រុមគ្រួសារមកជាមួយ ហើយមានក្រុមជំនុំមកពីតាមបណ្តាខេត្តជាច្រើនដើម្បីចូលរួម កម្មវិធីបោះជំរុំនេះ។ ខ្ញុំចាំមិនបានច្បាស់នៃចំណងជើងបោះជំរុំនោះទេ ខ្ញុំគ្រាន់តែចាំបានថានិយាយអំពី នៅថ្ងៃអនាគត់ផែនដីនឹងបំផ្លាញ់ដោយភ្លើងឆេះកល អ្នកដែលជឿព្រះនឹងឡើងទៅស្ថានសួគ៌ ហើយអ្នកមិនជឿនឹងទៅសា្ថននរក។ បន្ទាប់ពីបានរៀនមេរៀននេះរួចខ្ញុំពិតជាមានអារម្មណ៍ថាភ័យខ្លាចខ្លាំងណាស ។ អរគុណព្រះអង្គ កាលនោះមានលោកគ្រូមកពីសាលាអូប្រាំដែលមកដើម្បីថ្វាយបង្គំនៅក្នុងភូមិរៀងរាល់ថ្ងៃអាទិត្យ បានអោយព្រះគម្ពីរមកបងស្រីរបស់ខ្ញុំមួយក្បាល ពេលនោះខ្ញុំចាប់ផ្តើមអានព្រះគម្ពីរ ហើយស្វែងយល់ពីព្រះម្តងបន្តិចៗ។ នៅថ្ងៃមួយខ្ញុំបានទទួលដឹងពីលោកគ្រូខ្ញុំ ហើយគាត់ប្រាប់ថាបើអ្នកទាំងអស់គ្នាចង់ទៅរៀននៅភ្នំពេញ ត្រូវខិតខំរៀនសូត្រ គាត់ក៏តែងតែតាមដានលទ្ធិផលការសិក្សារបស់ពួកយើងទាំងអស់គ្នារាល់ខែ។ ហើយខ្ញុំក៏មានបំណងចង់មករៀនភ្នំពេញដែរ ខ្ញុំបានចាប់ផ្តើមអធិស្ធានសុំទៅកាន់ព្រះអង្គ លើកទីមួយដែលខ្ញុំចាប់ផ្តើមសាកល្បងអធិស្ឋានសុំព្រះអង្គ ហើយលោកគ្រូក៏បានជ្រើសរើសមិត្តភ័ក្រ(ចាន់រី)ខ្ញុំម្នាក់មកភ្នំពេញមុនខ្ញុំ ហើយខ្ញុំបានអស់សង្ឃឹម ប៉ុន្តែខ្ញុំនៅតែបន្តអធិស្ឋានសុំទៅកាន់ព្រះអង្គ។ មួយខែក្រោយមកលោកគ្រូរបស់ខ្ញុំបានមកប្រាប់ខ្ញុំថាស្រីពៅរៀបខំខ្លួនដើម្បីទៅរៀនភ្នំពេញ ខ្ញុំពិតជាសប្បាយចិត្តណាស់ នូវអ្វីដែលបានកើតឡើង ព្រះបានសឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ហើយពីរបីខែក្រោយមកលោកគ្រូក៏បានបញ្ជូនមិត្តភ័ក្រ្ត(សុត សាវី) របស់ខ្ញុំម្នាក់ទៀតមកភ្នំពេញដែរ។
• ពីក្មេងក្រីក្រម្នាក់បានមករៀននៅក្នុងទីក្រុង
ជាការពិតណាស់ ការចាកចេញឆ្ងាយពីគ្រួសារ ខ្ញុំពិតជាត្រូវការពេលវេលាដើម្បីសម្រប់ខ្លួនក្នុងការរស់នៅ។ខ្ញុំបានចាកចេញមកពីកំពុងសោមនៅឆ្នាំ២០០៨ ខែតុលា ដើម្បីទៅរៀននៅភ្នំពេញ។ ខ្ញុំបានស្នាក់ទៅនៅជាមួយក្មេងៗដែលមកពីភូមិជាមួយគ្នាដែលពួកគាត់បានមកកាលពីឆ្នាំ២០០៧ នៅព្រះវិហារបុរីសន្តិភាព សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏ចាប់ផ្តើមចូលរៀននៅថ្នាក់ទី៦នៅទីនោះ។
ឆ្នាំ២០១០ ខែ តុលា ខ្ញុំ នឹងបងស្រីម្នាក់ទៀតដែលមកពីភូមិជាមួយគ្នា ពួកយើងទាំងពីរនាក់ត្រូវបានទៅស្នាក់នៅឯទទួលទំពូង ក្នុងបណ្ណាគារ អំបិលនិងពន្លឺ(កណ្តាលក្រុង) ទីនោះគឺជាបណ្ណាគារគ្រីស្ទាន។ ហើយអ្នកស្រីហាន គាត់បានបញ្ជួនពួកយើងទៅសាលាររៀន(វិទ្យាល័យទូលទំពូង) ខ្ញុំបានចូលរៀននៅថ្នាក់ទីប្រាំបី ដោយម្នាក់ទៅរៀនពេលព្រឹកហើយម្នាក់ទៅរៀនពេលល្ងាច ដោយសារក្នុងអំឡុងពេលនោះពួកយើងត្រូវធ្វើការក្រៅម៉ោង នៅក្នុងបណ្ណាគារ អំបិលនិងពន្លឺដែរ។ អ្នកគ្រូបានបញ្ជូនពួកយើងរៀនកុំព្យូទ័រ នឹង Violine ដោយគាត់ជាអ្នកបង់ថ្លៃសាលាអោយ។ ហើយរៀងរាល់ថ្ងៃអាទិត្យពួកយើងបានទទៅថ្វាយបង្គំនៅព្រះវិហារបុរីសន្តិភាពដដែល។
ឆ្នាំ២០១៥ ខ្ញុំត្រូវត្រៀមខ្លួនប្រលងថ្នាក់ទី១២ ខ្ញុំដឹងច្បាស់ថា ខ្ញុំមិនឆ្លាតហើយរៀនមិនពូកែទេ ហើយខ្ញុំត្រូវតែខំប្រឹងរៀនបន្ថែម មិត្តរួមថ្នាក់ខ្ញុំទាំងអស់គ្នាពួកគេនាំគ្នាទៅរៀនគូរបន្ថែម រួមទាំងមិត្តជិតស្និតរបស់ខ្ញុំដែរ មានតែខ្ញុំទេដែលមិនទៅរៀន។ថ្ងៃមួយលោកគ្រូរបស់ខ្ញុំបានមកនិយាយជាមួយខ្ញុំថា អ្នកត្រូវទៅរៀនគូរបន្ថែម បើសិនមិនទៅ អ្នកនឹងប្រលងមិនជាប់ទេ ខ្ញុំក៏ឆ្លើយតបថា ខ្ញុំមិនមានពេលទេ។ហើយមិត្តជិតស្និតរបស់ខ្ញុំក៏បានហៅខ្ញុំទៅរៀនគូរពិសេស ហើយថ្លៃខ្លាំងណាស់សម្រាប់យើងជាសិស្ស គាត់ថាខ្ញុំគ្រាន់តែទៅរៀនបានហើយគាត់ជាអ្នកចេញថ្លៃសាលាអោយ ប៉ុន្តែមួយសប្តាហ៍រៀនតែមួយថ្ងៃទេ គឺជាថ្ងៃអាទិត្យ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនអាចទៅរៀនបានទេ ដោយព្រោះខ្ញុំទៅព្រះវិហារ មិត្តខ្ញុំក៏បានខឹងនឹងខ្ញុំ ហើយសូរខ្ញុំថា ហេតុអ្វីមិនគិតពីការប្រលងសិនទៅ?គាត់ថាគ្រាន់តែឈប់ទៅព្រះវិហារតែមួយឆ្នាំសិនទៅ បន្ទាប់ពីប្រលងរួចអ្នកទៅព្រះវិហារបន្តរទៀតទៅ តែខ្ញុំនៅតែជ្រើសរើសទៅព្រះវិហារដដែល។ការប្រលងបានមកដល់ មុនចេញទៅប្រលងខ្ញុំបានអធិស្ឋាន ហើយក៏បន្តរអធិស្ឋានគ្រប់មុខវិជ្ជាមុនចាប់ផ្តើមការប្រលង។ការប្រលងរយៈពេលពីរថ្ងៃក៏បានចប់ ខ្ញុំបានអស់សង្ឃឹមខ្លាំងណាស់ ពីព្រោះខ្ញុំបានធ្វើកិច្ចការមិនសូវបានល្អទេ។ បន្ទាប់មកដល់ថ្ងៃប្រកាសលទ្ធិផលបានមកដល់ ខ្ញុំចាប់ផ្តើមចូលវេបសាយក្រសួងអប់រំ ពេលនោះខ្ញុំអរខ្លាំងណាស់ ដោយបានឃើញឈ្មោះរបស់ខ្ញុំនៅក្នុងបញ្ជីរ ក្រសួងអបរំនោះ។ ហើយមិត្តជិតសិ្នតរបស់ខ្ញុំបានប្រលងធ្លាក់ ទោះបីជាខ្ញុំមិនបានលទ្ធិផលល្អក៏ដោយ ប៉ុន្តែខ្ញុំនៅតែអរព្រះគុណដល់ព្រះដែលទ្រង់តែងតែផ្តល់ព្រះពរដល់ខ្ញុំ។(ម៉ាថាយ ៦:៣៣-៣៤)។ ចំណែកឯពិតភក្ត្ររបស់ខ្ញុំដែលបានមកពីភូមិជាមួយគ្នាខ្លះ ក៏បានបញ្ចប់សកលវិទ្យាល័យ ខ្លះក៏បានត្រឡប់ទៅផ្ទះវិញ ហើយបានក៏បានរៀបអាពារហ៍ពិពាហ៍ដែរ។
• ការសិក្សារសកលវិទ្យាល័យនិងការងារ
ខ្ញុំបានមានគំរោងរួចរាល់ហើយថា នឹងត្រឡប់ទៅផ្ទះនិងរស់នៅជាមួយគ្រួសារវិញបន្ទាប់បានពីប្រលងរួច ហើយក៏បន្តរៀននៅសកលវិទ្យាល័យនៅទីនោះ។ ប៉ុន្តែភ្លាមៗក្នុងរយៈពេលតែមួយយប់ខ្ញុំបានសម្រេចចិត្តបន្តរៀននៅភ្នំពេញបន្តវិញ ដោយសារខ្ញុំបានដឹងច្បាស់ថាខ្ញុំជានរណា បើសិនខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងមិនបានទៅព្រះវិហារនោះទេ ពីព្រោះគ្រួសាររបស់ខ្ញុំទាំងអស់គឺមានសេចក្តីជំនឿខ្លាំងណាស់ទៅលើព្រះពុទ្ធសាសនា។
២០១៥ ខ្ញុំបានចាប់ផ្តើមចូលរៀននៅសកលវិទ្យាល័យឈ្មោះ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(ROYAL UNIVERSITY OF LAW AND ECONOMICS) ដោយជ្រើសផ្នែក ធនាគារនឹងហរិញ្ញវត្ថុ ហើយក៏បានចាប់ផ្តើមធ្វើការពេញម៉ោងជាបុគ្គលិកអង្គការ(CEAI)ទាក់ទង់នឹងការផ្សាយដំណឹងល្អ, ផ្នែកអប់រំ និង ផ្នែកសុខភាពនៅក្នុងពន្ធនាគារ)និងធ្វើការក្នុងបណ្ណាគារជាធម្មតា ដោយការសិក្សានៅពេលយប់ និងធ្វើការនៅពេលថ្ងៃ។
នៅ២០១៩ អ្នកគ្រូហានជើសរើសបុគ្គលិកអង្កការចំនួន១០នាក់ទៅកំសាន្តរយៈពេល៥ថ្ងៃ នៅប្រទេសសឹង្ហបុរី ក្នុងនោះមានខ្ញុំដែរ។ហើយឆ្នាំណឹងផងដែរ ក៏នឹងត្រូវបញ្ចប់បរិញ្ញាបត្រសម្រាប់មួនឆ្នាំផងដែរ។ បន្ទាប់ខ្ញុំបានបញ្ចប់ការសិក្សា ហើយខ្ញុំបានចាប់ផ្តើមស្វែងរកការងារធ្វើ ដោយដាក់ពាកតាមការផ្ញើរGmail ប្រហែលបានពីរបី ក្រុមហ៊ុន ខ្ញុំក៏បានសំភាសជាប់ហើយបានធ្វើការនៅក្នុងក្រុមហ៊ុនមួយ ដោយផ្នែករបស់ខ្ញុំគឺ ជាជំនួយការអ្នកគ្រប់គ្រង់ ដោយទទួលខុសត្រូវទៅលើលំហូរសាច់ប្រាក់នៅក្នុងក្រុមហ៊ុន។ ខ្ញុំបានចាប់ផ្តើមធ្វើការប្រហែលបានជិតបីខែ ក៏មានបញ្ហារខ្លះនៅក្នុងក្រុមហ៊ុនខ្លះ ហើយខ្ញុំក៏សម្រេចិត្តធ្វើការ ហើយត្រឡប់មកធ្វើការជាមួយអង្គការCEAIវិញ។
III. ទទួលព្រះពរមកពីព្រះអង្គ
ក្នុងអំឡុងធ្វើការក្នុងបណ្ណាគារ ខ្ញុំក៏បានចាប់ផ្តើមធ្វើការខ្លះៗក្នុងអង្គការ CEAIនោះផងដែរ ការធ្វើការក្នុងអង្គការពិតជាមិនងាយស្រួលនោះទេ ។ ខ្ញុំបានចាំបានថា ពេលដែលមានក្រុម គ្រូពេទ្យមក សឹង្ហបុរី ឬ មកពីកូរ៉េ ដើម្បីមកព្យាបាលដល់អ្នកទណ្ឌិតម្តងៗ គឺខ្ញុំនិងអ្នកគ្រួស៊ីណូ តែធ្វើលិខិតស្នើរសុំទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើបេសកម្មនៅក្នុងពន្ធនាគារ។ តែដោយសារពួកយើងក្មេងៗ ហើយតែងតែពាក់ឯកសណ្ឋានជាសិស្សសាលាវិទ្យាល័យ ដូច្នេះពួកគេមិនដែលសូវជាចាប់អារម្មណ៍ទៅលើកការស្នើរសុំប៉ុន្មានទេ ក៏តែងតែនិយាយថា បុគ្គលិកអង្គការនេះក្មេងៗណាស់។ ខ្ញុំចាំបានថាកាលពេលខ្លះខ្ញុំទៅក្រសួងមហាផ្ទៃមួយថ្ងៃពីរដង ជួនកាលទៅពីរនាក់ ជួនកាលខ្ញុំទៅម្នាក់ឯង ពិតណាស់ គឺខ្ញុំធុញ ហើយខ្ចិល ខ្ញុំក៏បានប្រើភាពស្មោះត្រង់ មិនចុះចាញ់ ពួកគេក៏បានព្រមផ្តល់លិខិតអនុញ្ញាតអោយពួកយើងរាល់ដង។(ភីលីពៈ ៤:៦-៧) ដោយការគ្រប់គ្រង់និងព្រះគុណនៃព្រះអង្គ សព្វថ្ងៃនេះអង្គការ CEAIមានភាពងាយស្រួលជាងមុនដោយបានធ្វើសិក្ខាសាលា បោះជំរុំ និងធ្វើពិធីបុណ្យជ្រមុជទឹកអោយដល់អ្នកទណ្ឌិតជាច្រើននាក់ នៅក្នុងពន្ធនាគារ ជាច្រើនលើកច្រើនសារ និងមានទណ្ឌិតច្រើនជាង១០០០នាក់ដែលបានទទួលជឿព្រះអង្គ នេះជារឿងដែលអស្ចារ្យដែលបានកើតឡើង។បើសិនយើងមិនជឿជាក់លើព្រះទេ រឿងគ្រប់យ៉ាង មិនអាចកើតឡើងបានដែរ ខ្ញុំដឹងច្បាស់ថា រាល់កិច្ចការទាំងអស់នេះ គឺព្រះអង្គជាអ្នកគ្រប់គ្រង់នៅពីខាងក្រោយពួកយើង។ ពីរឆ្នាំចុងក្រោយ (២០១៩-២០២០)គ្រប់យ៉ាងនៅក្នុងពិភពលោកបានផ្លាស់ប្តូរ រួមទាំងប្រទេសកម្ពុជាផងដែរ មានប្រជាជនជាច្រើនមិនមានការងារធ្វើ បាត់បងការរកស៊ី សេដ្ឋកិច្ចបានធ្លាក់ចុះ ដោយសារមានជម្ងឺរាតបាត់កូវីត១៩ ។ ក៏ប៉ុន្តែអង្គការCEAI មិនមានពេលសម្រាកទេ ខ្ញុំអាចនិយាយដោយសេចក្តីជំនឿបានថា ឆ្នាំ២០២០ ពិតជាបានទទួលព្រះពរពីព្រះអង្គខ្លាំងណាស់ ពីព្រោះច្រើនណាស់ដោយខ្ញុំមិនអាចពន្យល់បានទាំងអស់នោះទេ។ ដោយកំឡាំងនៃការអធិស្ឋានរបស់យើងការអស្ចារ្យកើតឡើងមកពីព្រះ សូមកំភ្លេចអធិស្ឋាន នឹង ទុកចិត្តលើព្រះអង្គ ហើយនេះជារឿងដែលសម្ខាន់ បើសិនជាយើងចង់ធ្វើអ្វី ។ (ម៉ាថាយ ២១:២២)
សម្រាប់ការប្រទានពរដល់ខ្លួនខ្ញុំផ្ទាល់៖ ការសិក្សារបស់ខ្ញុំនៅភ្នំពេញដោយមានការស្នាក់នៅ ម្ហូបអាហារ ថ្លៃសិក្សា រយៈពេលប្រាំបីឆ្នាំចាប់ពីឆ្នាំ២០០៨ ដល់២០១៥ គឺនាងខ្ញុំបានទទួលជំនួយពីសមាជិកក្រុមជំនុំនៅសឹង្ហបុរី និងសម្រាប់ថ្លៃការសិក្សារនៅសកលវិទ្យាល័យរយៈពេលបួនឆ្នាំគឺនាងខ្ញុំបានទទួលបានពីក្រុមគ្រួសារគ្រូពេទ្យមកពីសឹង្ហបុរីដែរ ទាំងអស់នេះគឺមានការសម្រប់សម្រួលពីអ្នកស្រីហាន គាត់បានជួយខ្ញុំក្នុងការស្វែងរកជំនួយផ្សេងៗ នេះហើយគឺជាព្រះគុណនៃព្រះដែលបានប្រទានពរដល់ខ្ញុំ។ គាត់មិនដែលបោះបង់ខ្ញុំ ទោះពេលខ្លះខ្ញុំមិនបង្គាប់គាត់ក៏ដោយ ។ ខ្ញុំអរគុណអ្នកគ្រូខ្លាំងណាស់ដោយអស់ពីចិត្ត ដែលតែងតែស្រឡាញ់ អោបខ្ញុំពេលដែលខ្ញុំយំ ខ្ញុំអរគុណគ្រប់យ៉ាង។ អ្វីដែលខ្ញុំពិជាអរព្រះគុណខ្លាំងបំផុត គឺព្រះអម្ចាស់ទ្រង់តែងតែនៅក្បែរខ្ញុំ តែងតែកំសាន្តខ្ញុំ ប្រទានកម្លាំង សុខភាពល្អ ទ្រង់លើកទឹកចិត្តខ្ញុំពេលខ្ញុំឯការ(ទំនុកតម្កើង ១) ។
• សំណូមពរអធិស្ឋាន
1. សូមនឹកចាំពីខ្ញុំ គឺគោលដៅសម្ខានខ្លាំងបំផុតរបស់ខ្ញុំអធិស្ឋានសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំអោយបានទទួលជឿព្រះអង្គ ។
2. សូមឱ្យខ្ញុំមានសេចក្តីជំនឿរឹងមាំងឡើង
សូមអរគុណ, សូមព្រះប្រទានពរទាំងអស់គ្នា។
I. Background of my Child.
Hello! My name is Sok Srey Pov, female, born on April 13, 1996, place of birth in Kampot province at bordering Vietnam country. I have six siblings, I am the fifth child in the family, my father’s a primary school teacher (He pass away already) and my mother’s a farmer. There are a very poor people because there planting is not productive, not move faster, especially hasn’t many school, there many children there was not to school.
In 2007, when I was about 10 years old, I decided to live with my sister at Otres village in Sihanoukville, my only goal was coming to help my sister take care of my niece. Than a few months later there area has many soldier and police come set the fire on our home and take some mans to the Prison. Our house was on fire, there was nothing left, we were all homeless, we’re no clothes, no food, at that time what we still have is cried. By the grace of God, Kompongsom Bible School (KBS), led by Rev. Moses Han and Mrs. Hanh, as well as Bible students, brought tents, clothing, food, and other items. Come to supply our villagers (1017 families).And all of people made house by tens one side of the road for stayed. Rev. Moses Hanh send his staff come and collect all children’s, picks up by truck and take us to the school in Opram (KCS) every day from Monday to Friday, providing a lunch with extra fruit. At that time, teacher selected 10 children who volunteered to study in Phnom Penh, but I didn’t volunteer. Because I’m was very young and afraid home sickness, I just went to school, and on Sundays I just went to church for the reason of wanting bread, I’m not clearly understanding what teacher teaching I don’t know who is God so, I didn’t believe God. And in addition go to school, every early morning at fifth o’clock me and another children in my village go to the beach and collect some scrap metal for selling to earn some money. And on my holidays I always helper my mother sell Cambodia cake (Made by my mother) on the beach to tourists.
II. Choices from God
Also in 2007, I had the name to attend the camp, its’ my first time that have to join big program without my family. And have many members church came from other provinces to attend this camp. I could not remember the title of the camp. I just remember that it talking about future of the world ending, this world will be destroy by the internal fire and all Christians will go to heaven and non-Christians will be to hell, after i learn this lesson I’m really scare about that. Thanks God, during that time had one teacher from KBS came for worship every Sunday at my village he has gave one bible to my sister, so, I started read the bible and find out to know about God more and more. One day I heard from my teacher (Rev. Toung An) he told all of student in my class that all of you must study heart if want go to student at Phnompenh. I knew he always follow-p of our exam result every months. And I also wanted to go to study at Phnompenh too, so started pray ask to God every day this’s my first time that I try pray to God by asked. After that my teacher choices my friend(Chan Ry) and send her to Phnompenh first, i feel hopeless, but I still continue pray to God so, in one month later he told me that you must prepare yourself go to Phnompenh. I really happy of this happened God answer what I have ask to Him by prayer and few months later he also send one of my friend too(Soth Savy).
• Poor child became to city student.
Of course, the moving away from family, I really need time to adapt for living. 2008 November I have departed from Kompongsom to Phnompenh for study I have stayed at Boriesantaphep Church Choamchaov 2 Khan Phorsean Chey Phnompenh and stayed with all childrens that they was came on 2007.I was started study at grade 6 primary school.
In 2010 November I and another sister(Kim Leang) whom that come from the same village we’re both must change place for stay we moved from Boreisontepheap to Toultompong we stay in Salt & Light bookshop (Central of City)there‘s Christian book store, Mrs. Hanh has send us to studies at Toultompong High school, we’re must take turn go to school one person go to study in the morning & one person study in afternoon, during study we also working part-ime at Salt&Light Bookshop I have studied at grade 8 and she also send us go to study Violin, Computer and payment by her cash, on Sunday we’er still worship at Borieontep like before.
In 2015 I’m going exam at grade 12th (Diploma)I’m clearly knew of myself I have study not clever. Every one of my class-mate they’re all go to study part-time accept my best friend and only me not go because I have not time (working part-time). One day my teacher at high school said to me that you must go to study part-time if not go you will fail your exam I just answer, I’m not time teacher. So, my best friend also call me go to study special Part-ime it so expensive payment and she will pay for me but study On Sunday only in per week.so, I said to her that I can’t go because I have go church & She agree me and ask me why you not think for your exam? You just stop go to church only this year after you can go continue, but I still choses go to church first. The day of my exam before I depart to exam I have pray, I always pray every subject before exam started. I fell hopeless after finished my exam because I do it not well. The announcement date exam result come so, Even though it not very well but still got pass and my friend she was fail. I really thank God that His great blessing for me.( Matthew 6:33-34). Look at my friend from the same village they’re some of them has graduate University & some of them went back home and has married already.
• My University life and working
Before I decided to study at Phnompenh continue, I have plan already back home and live with my family together study and will be start study at University there, but I found out of my self, i really know who I am now. If I go back I will not have time go to church anymore cause my hold family unbeliever God, and strongly with Buddhism. As soon as in one night I decided stop my plan and continue study at Phnompemh.
In 2015 I was started at University names’ ROYAL UNIVERSITY OF LAW AND ECONOMICS my subject is Financial & Banking and I have worked at CEAI organization Concerning evangelism, education, treatment for prisoner (Community Enrichment Alliance International) and still work at Salt & Light too, work full time from 8:00am-5pm and my study was started 5:30pm-8:30pm.
In 2019 Mrs. Hanh brought CEAI staff 10 persons to visit at Singapore for 5days including me and I also graduated university in this year for four years too. After finished at university I finding out job and I have send Gmail around few company. So, i have pass interview for a company in Phnom Penh, Then I was start work. My position an assistant manager at head office in charge of cash flow in the company, I worked for a while. During working outside (in the world) was not really peacefully I worked almost three months, so, I got some happened in the company, than I decided quit out and returned back work with CEAI continue.
III. Blessing From God
During work part-ime I not only in the library, but also started doing some work in the organization. working in the organization is not easy. Remember that when doctors team came from other country (Singapore and Korean) for treat prisoners, teach Sino and I always wrote letters request Interior Ministry, for mission in the Prisons. Because of we were young and always wear high school uniform students, they never pay attention to our requests, they always said staffs of this organization really youngest, I remember some days I went to Interior Ministry once or twice a day, sometime went two peoples, sometimes I’m went alone. Of course I was lazy and very bored, but I used my patience and perseverance, they felt sorry for us and agreed to give us a permit. (Philippians: 4:6-7). I’m surely knew that every happen is God control behind us, if not trust on God it can’t happen. By God grace and His control, nowadays CEAI organization has convenience allots, it’s very big happened goodness for CEAI organization’s we can made camping, Seminar & Baptism for prisoners in Prisons many times. So, we have many prisoners believer in Jesus Christ accept baptism more than 1000persons. The Last year of 2019-2020 has epidemic covid-19 everything in the world was changed some people no job except Cambodia also they’re lost job, lost business. etc. But our NGO never stop working. I can have said by believer that in 2020 is very blessing from God I couldn’t explain at all because so many. Please don’t forgot pray if we want do anything because, power of prayer will be having a miracle from God it is very important. (Mathew 21:22)
God blessing me: About my studied & food at Phnompenh I got supported by member church from Singaporean for 8years (2008-2015) About my University studies I got donation school fee from one family Doctor from Singaporean for 4years, all this happened I got helped from Mrs. Hanh, she always finding out fan for my studies. This’s God grace & blessed from HIM. Although I sometimes disobey her but she never left me. Thanks you so much teacher said from all my heart. You always loving, hug me when I cry, I thank you for everything. What I am most grateful for is that the Lord is always by my side, God always entertains me, encourages me, when I am alone. And, He always blessing like working, strength and healthy etc. (Psalm 1)
• Prayer item:
1. Please remember me: My very important goal pray form my families come to believe in Jesus Christ.
2. Please pray for my faith, let my faith be strong.
Thank You, May God Bless all.
'Testimony' 카테고리의 다른 글
Testimony of Chhun Levy (0) | 2021.08.29 |
---|---|
Testimony of Pengkhorn (0) | 2021.08.28 |
Testimony of An Sitha Lydia (0) | 2021.08.16 |
Testimony of Phearum Ean (0) | 2021.08.03 |
Testimony of Ly Oin (0) | 2021.07.30 |